គិតជារួម កម្ពុជាបានលេខប៉ុន្មាននៅ AFF Cup 2022?
ដូចដឹងហើយថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចប់យុទ្ធនាការ AFF Cup 2022 ហើយ ដោយទទួលបានចំណាត់លេខ៣ក្នុងពូល A ពីការឈ្នះ២ និងចាញ់២ ទទួលបាន៦ពិន្ទុ។
ក្នុងនោះ ក្រុមកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះលេងបានល្អប្រសើរជាងមុន បានពិន្ទុច្រើនជាងមុន និងបានគ្រាប់បាល់ច្រើនជាងមុន។
ដោយឡែក បើគិតជារួមវិញតើកម្ពុជាទទួលបានចំណាត់ថ្នាក់លេខប៉ុន្មានក្នុងពាន AFF Cup 2022 នេះ។
បើតាមការបូកទាំង២ពូល កម្ពុជាទទួលបានលេខ៦ ពីក្រោមក្រុមលេខ៥សិង្ហបុរី៕