គ្រូឥណ្ឌូនេស៊ី និងវៀតណាមអត់ចាប់ដៃគ្នាក្នុងសន្និសីទ AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី នឹងទទួលភ្ញៀវវៀតណាមសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup ជើងទី១ នៅថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ នេះ។
មុនការប្រកួតមួយថ្ងៃក៏មានសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីចំណាប់អារម្មណ៍។ អ្វីគួរកត់សម្គាល់នោះ គ្រូបង្គោលឥណ្ឌូនេស៊ី លោក Shin Tae-yong និងគ្រូបង្គោលវៀតណាម លោក Park Hang-seo មិនបានចាប់ដៃគ្នាឡើយ។ តាមពិតទៅ អ្នកទាំង២ក៏ជាជនជាតិកូរ៉េខាងត្បូងដូចគ្នាថែមទៀត។
បើតាម CNN Indonesia លោក Park ចូលរួមសន្និសីទតែ៨នាទីប៉ុណ្ណោះ ហើយក៏ចេញវិញភ្លាម ខណៈដល់វេនលោក Shin និយាយធម្មតា មិនចេញលឿនៗ។
ជាទម្លាប់ ក្នុងសន្និសីទសារព័ត៌មានគ្រូបង្គោលក្រុមសងខាង និងកីឡាករត្រូវចាប់ដៃគ្នាថតរូប៕