អតីតខ្សែប្រយុទ្ធម្នាក់ថា Bruno មិនសមជាប្រធានក្រុម Man UTD
លោក Chris Sutton បាននិយាយថា Bruno Fernandes មិនគួរធ្វើជាប្រធានក្រុម Manchester United ម្តងទៀតទេ បន្ទាប់ពីចាញ់ Liverpool ៧-០ យ៉ាងអាម៉ាសកាលពីថ្ងៃអាទិត្យ ទី០៥ ខែមីនា។
កីឡាករព័រទុយហ្គាល់រូបនេះត្រូវបានរិះគន់ចំពោះអាកប្បកិរិយាក្នុងការប្រកួត។
Sutton បាននិយាយថា ៖មានមនុស្សដែលមានលក្ខណៈសម្បត្តិល្អជាងដើម្បីធ្វើជាប្រធានក្រុម។ Fernandes មិនមែនជាអ្នកដឹកនាំដ៏ល្អបំផុតរបស់ពួកគេទេ។ មានបេក្ខភាពដែលសមរម្យជាងគាត់ទៅទៀត ហើយ Casemiro គឺជាបេក្ខភាពល្អម្នាក់។”
អតីតខ្សែប្រយុទ្ធ Sutton ក៏គិតថា Raphael Varane ជាជម្រើសល្អមួយផ្សេងទៀត។
Fernandes វ័យ២៨ឆ្នាំ រកបាន៥៧គ្រាប់ និង Assist ៥០ដងក្នុងចំណោម១៦៦ ប្រកួតសម្រាប់ Man UTD ពីគ្រប់កម្មវិធី៕