Newcastle ស៊ី Everton ងើបចេញពីតំបន់កាត់ចោល
Newcastle United បានរំកិលចេញពីតំបន់កាត់ចោលហើយ ក្រោយឈ្នះ Everton ៣ទល់នឹង១ និងជាប្រកួតដំបូងនៅ Premier League របស់លោក Frank Lampard ក្នុងនាមជាអ្នកចាត់ការ Everton។
Jamaal Lascelles របស់ Newcastle ភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯងក្នុងនាទី៣៦ តែ១នាទីក្រោយមក Mason Holgate របស់ Everton បង្កកំហុសដូចគ្នា។
Ryan Fraser និង Kieran Trippier បានរកគ្រាប់បាល់បញ្ចូលទីម្នាក់មួយគ្រាប់ឲ្យ Newcastle ទទួលបានជ័យជម្នះ។
ក្រុមសារិកាព្រៃបានឡើងទៅលេខ១៧ ក្រោយឈ្នះ២ប្រកួតជាប់គ្នា មាន១៨ពិន្ទុ ពីក្រោម Everton ដែលឈរលេខ១៦ចំនួន១ពិន្ទុ។
ដោយឡែក Dele Alli និង Donny van de Beek បានប្ដូរចូលក្នុងវគ្គទី២ដែរ តែមិនអាចជួយក្រុមលោក Fran Lampard បានទេ៕