ផ្លាស់ប្ដូរកាលបរិច្ឆេទជម្រុះបញ្ជី U23 កម្ពុជា
កន្លងមកមានការប្រកាសថា ការជម្រុះកីឡាករ U23 សម្រាប់បញ្ជី២៨នាក់ចុងក្រោយនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ។
យ៉ាងណា កាលបរិច្ឆេទនេះត្រូវបានពន្យារទៅកាន់ថ្ងៃទី១២កុម្ភៈវិញ។ នេះបើតាមការឲ្យដឹងពីក្រុមការងារឹគ្រូបង្វឹក U23 កម្ពុជា។ ការផ្លាស់ប្ដូរនេះ ព្រោះក្រុមការងារចង់ឲ្យកីឡាករហ្វឹកហាត់បានយូរបន្ថែម, រក្សាការប្រកួតប្រជែងច្រើនក្នុងពេលហ្វឹកហាត់, ទុកពេលដល់កីឡាករទើបជាប់ថ្មីៗបានហ្វឹកហាត់ក្រោមការចង្អុលបង្ហាញផ្ទាល់ដោយលោក Keisuke Honda។
គួរដឹងដែរថា បច្ចុប្បន្នមានកីឡាករ៣៦នាក់កំពុងហ្វឹកហាត់ និងធ្វើតេស្ដដំណាក់កាលទី២ត្រៀមប្រកួត AFF U23 Championship 2022 ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ នាពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋានព្រីនស៍៕