Koeman៖ខ្ញុំនឹងសម្រេចចិត្តតាមការចង់បានរបស់ Antoine Griezmann
(BC-99)
លោក Ronald Koeman គ្រូបង្វឹករបស់ក្រុម Barcelona បាននិយាយថាលោកនឹងគោរពតាមការសម្រេចចិត្តរបស់ Antoine Griezmann នូវកន្លែងដែលរូបគេចង់លេង។
ឋិតក្រោមការដឹកនាំរបស់លោក Koeman គេតែងតែឃើញវត្តមានរបស់ Griezmann នៅជម្រើស១១នាក់ដំបូងដោយទទួលតួនាទីជាកីឡាករស្លាបខាងស្តាំសម្រាប់គាំទ្រដល់ម្ចាស់អាវលេខ១០ Philippe Coutinho និងមាន Ansu Fati ជាខ្សែបម្រើស្លាបខាងឆ្វេងខណៈដែល Lionel Messi គឺជាខ្សែប្រយុទ្ធដែលមិនអាចខ្វះបានរបស់ FC Barcelona ។
លោក Koeman បាននិយាយក្នុងពេលធ្វើសន្និសិទកាសែតកាលពីថ្ងៃសុក្រថា “មនុស្សគ្រប់រូបមានសិទ្ធិនិយាយរឿងរបស់ពួកគេ។ ខ្ញុំបាននិយាយជាមួយ Antoine កាលពីម្សិលមិញប៉ុន្តែមិនមែនដោយសារអ្វីដែលគេបានស្នើសុំនោះទេ។ យើងបាននិយាយអំពីជំហរនិងការលេងរបស់គេ។ ខ្ញុំបានប្រាប់គេថាគេពិតជាបានល្អនៅស្លាបខាងស្តាំ ជាពិសេសគឺជាការលេងពីចម្ងាយពីតំបន់គ្រោះថ្នាក់។ នៅជាមួយជម្រើសជាតិបារាំងគេបានលេងនៅស្លាបខាងស្តាំដូច្នេះខ្ញុំត្រូវតែបំពេញតាមអ្វីដែលថ្នឹកនឹងការលេងបែបនេះ”។
គួរបញ្ជាក់ថាលោក Koeman ដែលទើបតែចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Barcelona នៅរដូវកាលថ្មីនេះកំពុងតែពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងក្លិបមួយនេះតាមរយៈការលើកទឹកចិត្តកីឡាករឱ្យយល់ស្របតាមការដឹកនាំនិងស្រឡាញ់ជឿជាក់មកលើសមត្ថភាពរបស់ខ្លួន។