Real Madrid ត្រៀមឲ្យ Gareth Bale ចេញទៅចិនដោយ Free Free នៅខែមករាខាងមុខនេះ
យោងតាមការចុះផ្សាយរបស់កាសែតកីឡា Dailymail បានឲ្យដឹងថា ខ្សែប្រយុទ្ធ Gareth Bale ត្រៀមនឹងផ្លាស់ចេញពី Real Madrid ទៅកាន់ក្លឹបចិន Shanghai Shenhua នៅខែមករាខាងមុខនេះដោយគ្មានតម្លៃខ្លួន។
ក្នុងពេលថ្មីៗនេះ ព័ត៌មាននៃការចាកចេញពីទឹកដី Santiago Bernabeu បានផ្ទុះឡើងសារជាថ្មីម្តងទៀត ក្រោយពេលអតីតសមាជិក Tottenham Hotspur មានការអន់ចិត្តយ៉ាងខ្លាំងជាមួយគ្រូបង្វឹក Real Madrid លោក Zinedine Zidane ដែលមិនបានដាក់ឈ្មោះរបស់គេចូលក្នុងបញ្ជីលេងពេលប៉ះជាមួយ Club Brugge នៅពានរង្វាន់ UEFA Champions League កាលពីខែមុន។
កាលពីដើមរដូវកាលកីឡាករសញ្ជាតិវែលធ្លាប់ត្រូវបានផ្សារភ្ជាប់នឹងផ្លាស់ទៅកាន់ក្លឹបនៅលីគកំពូលចិនរួចម្តងមកហើយ ដោយក្លាយជាកីឡាករដែលទទួលបានថ្លៃនឿយហត់ច្រើនជាងគេបង្អស់លើលោក ខណៈគ្រូបង្វឹក Zinedine Zidane ក៏បាននិយាយថាការចាកចេញរបស់គេអាចនឹង ល្អសម្រាប់គ្រប់គ្នាផងដែរ។
គួររំលឹកថា Zinedine Zidane បានពិចារណាសម្រេចក្នុងការទុករូបគេឲ្យនៅ Real Madrid បន្តទៀតសម្រាប់រដូវកាលនេះ ក្រោយពេលដែលខ្សែបម្រើ Marco Asensio មានបញ្ហារបួសរហែកសាច់ដុំហើយត្រូវសម្រាកព្យាបាលពេញ១រដូវកាលតែម្តង។