គ្រូឥណ្ឌូនេស៊ី ៖មុនខ្ញុំមកដល់ ថៃ និងវៀតណាមខ្លាំងជាងគេនៅអាស៊ាន
បន្ទាប់ពីទទួលបានលទ្ធផលស្មើគ្នា០ទល់នឹង០លើដីខ្លួនឯង លោក Shin Tae-yong គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី មានទំនុកថាក្រុមខ្លួនអាចឈ្នះវៀតណាម ក្នុងជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup 2022 នៅថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣នេះ។
គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៨ ថា “៖យើងមានឱកាសសម្រាប់ការប្រកួតថ្ងៃស្អែក។ យើងមកទីនេះដើម្បីឈ្នះ។ កីឡាករ និងក្រុមទាំងមូលបានរៀបចំយ៉ាងល្អសម្រាប់ការប្រកួត។”
ពាក់ព័ន្ធរឿងឥណ្ឌូណេស៊ីមិនអាចរកគ្រាប់បាល់ទល់នឹងវៀតណាមក្នុងជើងទី១ លោក Shin បាននិយាយថា “៖ខ្ញុំយល់ស្របថាក្រុមវៀតណាមមានខ្សែការពារការពារល្អក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ប៉ុន្តែមិនមែនដោយសារតែយើងមិនមានសមត្ថភាពក្នុងការបញ្ចប់ទីទេ។ ឥណ្ឌូនេស៊ីបានបង្កើតឱកាសជាច្រើននៅក្នុងការប្រកួតនោះ។”
លោក Shin បន្តថា “កីឡាករតាំងចិត្តដើម្បីឈ្នះ នោះគឺជាគុណសម្បត្តិ។”៕