Klopp ក្លាយជាគ្រូទី៨ដែលឈ្នះ៥០ប្រកួតនៅ UCL
ការឈ្នះ០ទល់នឹង២លើ Inter Milan មានន័យថា លោក Jurgen Klopp ក្លាយជាគ្រូបង្វឹកទី៨ហើយក្នុងប្រវត្តិសាស្ត្រដែលរកបានជ័យជម្នះដល់ទៅ៥០ដងក្នុង UEFA Champions League។
គ្រូបង្វឹក៧នាក់មុនមាន Sir Alex Ferguson, Carlo Ancelotti, Pep Guardiola, Arsene Wenger, Jose Mourinho, Louis van Gaal និង Rafa Benitez។
គ្រាប់បាល់ពី Roberto Firmino ក្នុងនាទី៧៥ និង Mohammed Salah ក្នុងនាទី៨៣ បានផ្ដល់ការនាំមុខក្នុងជើងទី១នៅលើទឹកដីអ៊ីតាលី។
បើតាមស្ថិតិ គឺ Liverpool ឡើងទៅវគ្គបន្តនៅដំណាក់កាលចាញ់ធ្លាក់៥លើកចុងក្រោយ ដោយការឈ្នះនៅក្រៅដី៕