សូលទីឡូអង្គរបង្ហាញនិមិត្តសញ្ញាថ្មី
ក្លិបបាល់ទាត់សូលទីឡូអង្គរបានប្រកាសនិមិត្តសញ្ញាថ្មីរបស់ខ្លួន មុនការប្រកួតក្របខណ្ឌទី២ ឬ Cambodian League 2 រដូវកាល២០២២ ចូលមកដល់នៅថ្ងៃទី០៦ ខែមីនា ខាងមុខ។
សម្រាប់ឡូហ្គោថ្មីនេះគេមិនឃើញមានរូបប្រាសាទអង្គរវត្តទៀតទេ។
គួរដឹងដែរថា សូលទីឡូអង្គរត្រូវបានប្ដូរឈ្មោះពីសៀមរាបអង្គរនៅចុងឆ្នាំ២០១៦ បន្ទាប់ពីមានការវិនិយោគពីលោក Keisuke Honda។ ក្រុមនេះបានចូលរួមប្រកួតលីគទី២ ឆ្នាំ២០១៧ និងទទួលបានកៅអីឡើងលីគកំពូល ឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១។
ក្នុងឆ្នាំ២០២២ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបត្រូវបានកាត់ចេញទៅលីគទី២ ដោយពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមគោលការណ៍សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមហ៊ុន Cambodian Premier League។
សូលទីឡូអង្គរនឹងបើកឆាកលីគទី២តទល់នគរបាលជាតិនៅថ្ងៃទី០៦ ខែមីនា៕