Aubameyang ត្រៀមផ្លាស់ទៅ Marseille
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ត្រៀមចាកចេញពី Chelsea ហើយ បន្ទាប់ពីយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Marseille ។
កីឡាករវ័យ៣៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបានត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២២លើកសម្រាប់ Chelsea។
កីឡាករអន្តរជាតិហ្គាបុងមិនត្រូវបានបញ្ចូលក្នុងដំណើរ Pre-Season របស់ Chelsea នៅសហរដ្ឋអាមេរិកទេ។
Aubameyang ជួបរឿងខកចិត្តនៅ Chelsea ហើយនឹងចាកចេញជាមួយនឹងកិច្ចសន្យាដែលនៅសល់រយៈពេល១២ខែ។
អតីតសមាជិក Borussia Dortmund រូបនេះត្រូវបានផ្ទេរទៅ Stamford Bridge ដោយអតីតអ្នកចាត់ការ Chelsea លោក Thomas Tuchel ដែលអ្នកទាំង២ធ្លាប់ធ្វើការរួមគ្នានៅ Dortmund ប៉ុន្តែ Tuchel ត្រូវបានបណ្តេញចេញភ្លាមៗបន្ទាប់ពីការមកដល់របស់គេ។
Graham Potter ដែលជំនួសតំណែងរបស់ Tuchel មិនបានបញ្ចូល Aubameyang លេង Champions League ទេ៕