ATM បើកភ្លើងបៃតងឱ្យ Joao Felix ទៅ Barcelona
Atletico Madrid ត្រៀមរួចរាល់ហើយដើម្បីឱ្យ Joao Felix ទៅ FC Barcelona លើកិច្ចសន្យាខ្ចី ហើយភាគីទាំង២ក៏កំពុងពិចារណាលម្អិតលើកិច្ចព្រមព្រៀង។
សារព័ត៌មាន AS បន្ថែមថា កិច្ចសន្យាក៏ភ្ជាប់លក្ខខណ្ឌ Barcelona មានសិទ្ធិទិញផ្ដាច់ខ្សែបម្រើប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ដែរ។
ក្នុងកិច្ចសម្ភាសថ្មីៗនេះ Joao Felix ថ្លែងថា ចង់ចូលរួមជាមួយ Barcelona ព្រោះជាក្រុមក្នុងក្ដីស្រមៃតាំងពីតូចម្ល៉េះ។ ការលើកឡើងបែបនេះបានបង្កការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រ Atletico Madrid ហើយក៏ចង់បញ្ចេញគេផងដែរ។
ជើងទី២រដូវកាលមុន គេត្រូវបាន Atletico ឱ្យ Chelsea ខ្ចី តែមិនជោគជ័យទេនៅ Stamford Bridge៕