
Zinchenko ថា សុបិនក្លាយជាការពិតក្រោយបានផ្ទេរទៅ Arsenal
Arsenal បានសម្រេចការផ្ទេរកីឡាករ Oleksandr Zinchenko ពី Manchester City ហើយ លើតម្លៃ៣០លានផោន និងកិច្ចសន្យារយៈពេលវែង។
កីឡាករដែលអាចលេងបានច្រើនតំណែងក្លាយជាសមាជិកថ្មីទី៥របស់ក្រុមកាំភ្លើងធំអំឡុងទីផ្សារដោះដូររដូវក្ដៅនេះ។
“ខ្ញុំបានបំពេញក្ដីស្រមៃតាំងពីតូចមកហើយ ព្រោះជាក្លិបដែលខ្ញុំគាំទ្រពេលខ្ញុំនៅក្មេង។ តាំងពីជំនាន់ Thierry Henry, Cesc Fabregas អីនៅលេងម្ល៉េះ។ ខ្ញុំចូលចិត្តមើលការប្រកួតរបស់ពួកគេ។ ខ្ញុំពិតជាអន្ទះសារមែនទែន។”
Zinchenko ក៏ជាកីឡាករទី២ដែលផ្ទេរពី Manchester City ទៅកាន់ Arsenal បន្ទាប់ពី Gabriel Jesus នៅដើមខែកក្កដា នេះក្នុងតម្លៃ៤៥លានផោន៕