ចង់បាន Ronaldo ក៏ពិតមែនតែ Chelsea មិនចាយលុយច្រើនលើសលុបពេកនោះទេ
ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានរៀបចំសំណើ ១៤លានផោនក្នុងការទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo ពី Manchester United។
យោងតាមសារព័ត៌មាន Football Insider គឺ ម្ចាស់ក្លិប Chelsea គឺលោក Todd Boehly និងលោក Thomas Tuchel ជាគ្រូបង្វឹក ចង់ទិញយក កីឡាករសញ្ជាតិព័រទុយកាល់រូបនេះមកកាន់ទឹកដី Stamford Bridge បន្ទាប់ពីភ្នាក់ងាររបស់ Ronaldo គឺ លោក Jorge Mendes បានស្នើឲ្យទិញយក។
Ronaldo បានប្រាប់ទៅថ្នាក់ដឹកនាំ Manchester United ថារូបគេចង់ចាកចេញពីក្លិបបើសិនមានសំណើពីក្លិបធំៗនៅអឺរ៉ុបខណៈ លោក Mendes បានស្វែងរកការចរចាជាមួយក្លិបធំៗដូចជា Chelsea និង Bayern Munich ។
ឥលូវនេះ Chelsea នឹងដាក់សំណើចរចាយកម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ ស្របពេល Ronaldo សល់កុងត្រាស្នាក់នៅទឹកដី Old Trafford ចំនួន១ឆ្នាំទៀតហើយ Man UTD នៅតែបង្ហាញគោលជំហរថាគេមិនមែនជាកីឡាករសម្រាប់លក់នោះឡើយ ៕
– F11