អតីតកីឡាករ Man United មួយរូបបង្ហើបថា ស្ទើររាគនោមដាក់ខោពេលជួប Ronaldo ផ្ទាល់ភ្នែក
អតីតខ្សែប្រយុទ្ធ Andy Cole បានបង្ហើបថា ខ្លួនស្ទើរតែរាគនោមដាក់ខោពេលជួប Ronaldo ផ្ទាល់ភ្នែក នៅពេលដែល Manchester United ត្រូវប៉ះជាមួយនឹង Inter Milan ក្នុងពានរង្វាន់ UEFA Champions League កាលពីឆ្នាំ១៩៩៩។
បុរសវ័យ៤៨ឆ្នាំបានបន្ថែមថា៖ “ខ្ញុំចាំបានយ៉ាងច្បាស់ថាពេលដែលយើងត្រូវលេងជាមួយ Inter ខ្ញុំបានឃើញ Ronaldo ហើយខ្ញុំអាចនិយាយដោយមិនលាក់លៀមថា ខ្ញុំស្ទើរតែរាគនោមដាក់ខោទៅហើយមុនដើរចេញទៅកាន់ទីលានប្រកួត។ Ronaldo គឺជាកីឡាករដ៏អស្ចារ្យ ហើយខ្ញុំបានមើលគេរាប់ឆ្នាំមកហើយ ដោយឥឡូវនេះខ្ញុំត្រូវមកប្រកួតជាមួយគេផ្ទាល់តែម្តង វាពិតជាមិនគួរឱ្យជឿទេ។”
គួរឱ្យដឹងថា Andy Cole គឺជាសមាជិកដែលជួយឱ្យ Sir Alex Ferguson ដឹកនាំក្រុមបិសាចក្រហម Manchester United ឈ្នះពាន៣ក្នុង១រដូវកាល ដោយក្លាយជាក្រុមតែមួយគត់នៅប្រទេសអង់គ្លេសដែលធ្វើបានបែបនេះ។