
លោក ស៊ីថូ ណាថាន់ នឹងអត្ថាធិប្បាយផ្ទាល់ជំនួប Liverpool-Man UTD នៅហាងផ្ទាល់ខ្លួន
លោក ស៊ីថូ ណាថាន់ សមាជិកស្ថានិក MSR Sport នឹងអត្ថាធិប្បាយដោយផ្ទាល់ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព Century Cup 2022 រវាង Liverpool និង Manchester United ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨យប់។
ការប្រកួតដ៏ពិសេសនឹងធ្វើឡើងនៅកីឡដ្ឋាន Rajamangala នាក្រុងបាងកក ប្រទេសថៃ ប៉ុន្តែលោក ស៊ីថូ ណាថាន់ នឹងអត្ថាធិប្បាយនៅភោជនីយដ្ឋានរបស់លោកដែលមានឈ្មោះ ហាណាមិ មានទីតាំងនៅជាប់វិហារចិន ក្បែរទីលានប្រជាធិបតេយ្យ។
ជុំវិញការប្រកួតរវាង Liverpool និង Manchester United នេះដែរ សមាជិក MSR Sports ២រូប គឺលោក យ៉េន ម៉ៅ និងលោក វ៉ន រតនៈមនោរម្យ បានធ្វើដំណើរទៅកាន់រាជធានីបាងកក ប្រទេសថៃ នៅថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ដើម្បីចូលរួមទស្សនាដោយផ្ទាល់ និងផ្ដិតយករូបភាព ក៏ដូចជាជួបសម្ភាសជាមួយកីឡាករ Man UTD តែម្ដង៕