Haaland ក្លាយជាកីឡាកររកបាន២០គ្រាប់លឿនជាងគេនៅ Premier League
Erling Haaland បានក្លាយជាកីឡាកររកបាន២០គ្រាប់លឿនជាងគេនៅ Premier League ក្រោយបំប៉ោងសំណាញ់ទីបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ១ទល់នឹង៣របស់ Manchester City លើ Leeds United។
ខ្សែប្រយុទ្ធជម្រើសជាតិន័រវេស៍រកបានសរុប២០គ្រាប់នេះពីការប្រកួតត្រឹម១៥លើក។
Rodri បានទាត់បញ្ចូលទីឲ្យក្រុមមេឃខៀវនាំមុខក្នុងនាទី៤៥+១។ ចំណែកគ្រាប់របស់ Haaland កើតឡើងក្នុងនាទី៥១ និង៦៤ មុន Pascal Struijk ក្នុងនាទី៧៤។
១៥ប្រកួតមកនេះ Man City មាន៣៥ពិន្ទុពីក្រោម Arsenal ៥ពិន្ទុ៕