Barcelona ជំរុញអោយមានល្បឿនក្នុងការទិញយកកីឡាកររបស់ Man City
(BC-99)
ក្លឹប Barcelona កំពុងជំរុញឲ្យកាន់តែលឿនថែមទៀតដើម្បីឆាប់យកបានខ្សែការពារ Eric Garcia របស់ក្រុម Manchester City នៅសប្តាហ៍នេះតាមរយៈការចរចាដ៏តឹងតែងមួយ។
សារព័ត៌មាន អេស្ប៉ាញ Mundo Deportivo បានលើកឡើងថាជាមួយនឹងស្ថានភាពរបស់ Lionel Messi នាពេលឥឡូវនេះត្រូវបានដោះស្រាយរួចហើយនោះ Barca ក៏កំពុងផ្តោតការយកចិត្តទុកដាក់របស់ពួកគេលើលក្ខខណ្ឌដែលគួរឱ្យចាប់អារម្មណ៍ជាមួយ City គឺជាការទិញយកកីឡាករ Eric Garcia ។
កីឡាករវ័យ១៩ឆ្នាំនេះជានិស្សិតដែលនឹងបញ្ចប់ការសិក្សានៅ La Masia នៅក្នុងឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងរបស់គេជាមួយ Manchester City បានបង្ហាញអារម្មណ៍ថាចង់វិលត្រឡប់មកកាន់ទឹកដី កាតតាឡាន់ ដែលជាស្រុកកំណើតវិញ។
បញ្ហាដ៏ចម្រូងចម្រាស់ដែលគេកំពុងតែដោះស្រាយនៅពេលនេះគឺភាគីខាងលោក Koeman បានដាក់សំណើរទិញក្នុងតម្លៃ១០លានផោន ប៉ុន្តែត្រូវបានបដិសេធដោយភាគីរបស់លោក Pep Gaurdiola។ តែទោះជាយ៉ាងនេះក៏ដោយចុះក៏ FC Barcelona នឹងជម្រុញអោយរឿងនេះបញ្ចប់ទៅដោយភាពរលូននៅសប្តាហ៍នេះតែម្តង។