ហ្វេនជាច្រើនបារម្ភស្ថានភាពរបួសរបស់ CV11 ដែលអាចប៉ះពាល់ដល់អាជីព
ចាន់ វឌ្ឍនាកា បានភ្លាត់ដួលខ្លួនឯងធ្វើឲ្យមានបញ្ហាជង្គង់ក្នុងការប្រកួតមិត្តភាពតទល់វិសាខា នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។
បើតាមការចុះផ្សាយពីប្រភពក្នុងស្រុក គិតមកទល់ពេលនេះ គេមិនទាន់ច្បាស់ពីស្ថានភាពរបស់ចាន់ វឌ្ឍនាកា ថាអាចឈានដល់ដាច់សរសៃឬយ៉ាងណា។ អ្វីសំខាន់ គឺរង់ចាំលទ្ធផលពីការពិនិត្យតាម M-Ray ជាមុនសិន។
ចាន់ វឌ្ឍនាកា ពុំធ្លាប់មានបញ្ហារបួសខ្លាំងក្លាពីមុនមកទេ។ ដោយឡែក ប្រសិនបើមានបញ្ហាដាច់សរសៃពួរជង្គង់នោះ វាប្រាកដជាត្រូវការចំណាយពេលវេលាយូរ ទាំងការព្យាបាល និងការពង្រឹងកាយសម្បទាមកវិញ៕