
Hiroki Abe ទទួលបានកុងត្រារយៈពេលយូរជាមួយអ្នកមានបុណ្យ FC Barcelona
ខ្សែប្រយុទ្ធ Hiroki Abe ទទួលបានកុងត្រា៤ឆ្នាំជាមួយអ្នកមានបុណ្យ Barcelona ក្រោយចុះហត្ថាលេខាសំរេចជាមួយភាគី Kashima Antler ដែលជាក្រុមមកពីក្របខ័ណ្ឌកំពូល J1 របស់ជប៉ុន។
Kahsima Antler បានប្រកាសជាផ្លូវការ Hiroki Abe និងចាកចេញទៅកាន់ទ្រនំថ្មី Camp Nou នៅថ្ងៃសុក្រសប្តាហ៍នេះ ជាមួយតំលៃខ្លួន ២លានអឺរ៉ូ ស្របពេលដែល Barcelona ក៏បានណែនាំដល់ប្រិយមិត្តរាប់លានអ្នកលើពិភពលោករួចរាល់ហើយដែរពីសមសភាពរបស់កីឡាករជប៉ុនរូបនេះ។
The Rookie បានចូលរួមជាមួយសាម៉ូរ៉ៃជប៉ុនក្នុងព្រឹត្តិការណ៏ Copa America 2019 ដែលទើបតែបញ្ចប់ថ្មីនេះ បើទោះជាមិនបានជួយក្រុមអោយឈ្នះជើង ប៉ុន្តែកីឡាករវ័យ២០ឆ្នាំបានចូលលេងគ្រប់ការប្រកួតទាំងអស់ក្នុងវគ្គចែកពូល។
រូបគេត្រូវបានគេរំពឹងថា និងបានបង្ហាញខ្លួនក្នុងជំរើសដំបូងអោយក្លឹបអ្នកមានបុណ្យក្នុងដំណើរប្រកួតទស្សនាចរណ៏វិស្សមកាល ដើម្បីធ្វើតេស្តក៏ដូចជាបង្ហាញសមត្ថភាពដល់ក្រុមគ្រូបង្វឹកនិងប្រិយមិត្តទូទាំងពិភពលោកផងដែរ៕