ខ្សែប្រយុទ្ធ Neymar ត្រៀមបន្តកុងត្រាថ្មី៤ឆ្នាំទៀតជាមួយ Paris Saint-Germain
ខ្សែប្រយុទ្ធ Neymar ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការបន្តកុងត្រាថ្មី៤ឆ្នាំទៀតជាមួយក្រុមបងធំបារាំង Paris Saint-Germain។
យោងតាមសារព័ត៌មាន L’Équipe របស់បារាំងបានចុះផ្សាយថា ភាគីទាំងសងខាងបានឈានដល់កិច្ចព្រមព្រៀងហើយ ដោយកុងត្រារបស់អតីតសមាជិក Santos និង FC Barcelona ខាងលើនឹងបន្លាយរហូតដល់ឆ្នាំ២០២៦ខាងមុខតែម្តង។
គួរឱ្យដឹងថា កុងត្រាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធ Neymar នៅជាមួយក្រុមមហាសេដ្ឋីអារ៉ាប់មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។