Liverpool ចាញ់ Everton បានកំណត់ត្រាមិនល្អហើយ កីឡាករសំខាន់ម្នាក់របួសទៀត
Everton ទទួលបានជ័យជម្នះលើកដំបូងលើ Liverpool នៅកីឡដ្ឋាន Anfield ចាប់តាំងពីឆ្នាំ១៩៩៩ ក្រោយឈ្នះ០ទល់នឹង២ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ។
នេះក៏ជាលើកដំបូងហើយដែលក្រុមលោក Carlo Ancelotti ឈ្នះ Liverpool តាំងពីឆ្នាំ២០១០មក ខណៈក្រុមហង្សក្រហមចាញ់៤ប្រកួតជាប់គ្នាក្នុងដីខ្លួនឯងចាប់តាំងពីឆ្នាំ១៩២៣។
Richarlison និង Gyfil Sigurdsson ជាអ្នករកបានគ្រាប់ជ័យជម្នះនេះ។
ជាមួយគ្នានេះ Jordan Henderson ប្រធានក្រុម Liverpool ក៏មានបញ្ហារបួសសាច់ដុំថែមទៀត។ គេត្រូវបានដាក់ជំនួសដោយកីឡាករវ័យក្មេង Nathaniel Phillips។
ដោយសារតែខ្សែការពារសំខាន់ៗមួយចំនួនមានរបួសដូចជា Virgil van Dijk, Joel Matip, Joe Gomez និង Fabinho ជាដើមនោះ Henderson ត្រូវបានដាក់ឲ្យលេងក្នុងតួនាទីការពារ។ តែគួរឲ្យស្ដាយ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះមានបញ្ហារបួសម្នាក់ទៀត។
បើនិយាយពី Matip វិញអវត្តមានដល់ដាច់រដូវកាល ខណៈ Gomez និង van Dijk រយៈពេលវែង៕