![](https://www.msrsport.com/wp-content/uploads/2023/02/leeds.jpg)
Leeds បញ្ចប់តំណែងអ្នកចាត់ការ Marsch
លោក Jesse Marsch ត្រូវបានបញ្ចប់តំណែងពីអ្នកចាត់ការទូទៅ Leeds បន្ទាប់ពីដឹកនាំមិនដល់មួយឆ្នាំផង។
![](https://www.msrsport.com/wp-content/uploads/2023/02/leeds-1024x576.jpg)
LEEDS, ENGLAND – MARCH 03: Jesse Marsch, Manager of Leeds United looks on during a Leeds United Training Session at Thorp Arch Training Ground on March 03, 2022 in Leeds, England. (Photo by George Wood/Getty Images)
Leeds បានចាញ់ Nottingham Forest ១ទល់នឹង០ កាលពីថ្ងៃអាទិត្យដែលជាការប្រកួត Premier League ទី៧របស់ពួកគេដោយមិនឈ្នះសោះ។
ពួកគេស្ថិតនៅលេខ១៧ ពីលើតំបន់កាត់ដោយគ្នាតែផលសងគ្រាប់បាល់ ហើយជ័យជម្នះចុងក្រោយក្នុងលីគ គឺតាំងពីថ្ងៃទី០៥ ខែវិច្ឆិកា ម្ល៉េះ។
Leeds បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៧ កាលពីរដូវកាលមុន បន្ទាប់ពីលោក Marsch បានស្នងតំណែង Marcelo Bielsa ក្នុងខែកុម្ភៈ។
អតីតគ្រូបង្គោល RB Leipzig, New York Red Bulls និង Red Bull Salzburg បានចូលកាន់តំណែងនៅ Leeds ពេលក្លិបស្ថិតនៅ១៦។ ពួកគេបានគេចផុតពីតំបន់កាត់ចោលដោយឈ្នះ Brentford ២ទល់នឹង១ នៅថ្ងៃចុងក្រោយ៕