ឮថា រឿង Pique មានស្រី ធ្វើឲ្យ Shakira ឈឺចិត្តដល់ចូលពេទ្យ
សារព័ត៌មានកីឡាអេស្ប៉ាញបានរាយការណ៍ថា តារាចម្រៀង Shakira ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែប៉ុន្មានថ្ងៃក្រោយបែកធ្លាយព័ត៌មានស្វាមីរបស់នាង គឺតារាបាល់ទាត់ Gerard Pique លួចមានស្រី។
ប្រភពដដែលសង្កត់ធ្ងន់ថា Shakira មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ តារាចម្រៀងជនជាតិកូឡុំប៊ីបានជួបពិគ្រោះជាមួយសេវាសុខាភិបាលប្រចាំតំបន់ដែរ តែនៅមិនអាចដោះស្រាយបាន ក៏ឈានដល់ទៅពេទ្យតែម្ដង។
សាក្សីបានឲ្យសារព័ត៌មាន Hola ដឹងថា តារាស្រីខាងលើមិនអាចទប់ទឹកភ្នែកបានឡើយ ហើយ Pique និងម្ដាយក្មេកបានទាក់ទាងរថយន្ដសាមុយមកដឹកនាងទៅសង្គ្រោះដែរ។
ប្រភពជាច្រើនឲ្យដឹងថា Pique មិនបានស្នាក់នៅផ្ទះជាមួយ Shakira ទៀតទេ ខណៈរឿងលួចមានស្រីនេះបានផ្ទុះឡើយ ហើយអ្នកទាំង២ទំនងឈានដល់ការដើរផ្លូវផ្សេងគ្នាទៀតផង៕