សហព័ន្ធត្រៀម១២ម៉ឺនដុល្លារ បើជម្រើសជាតិកម្ពុជាឆ្លងផុតវគ្គជម្រុះ AFC Asian Cup
ប្រសិនបើឆ្លងផុតវគ្គជម្រុះ AFC Asian Cup 2023 នៅប្រទេសឥណ្ឌា ទៅប្រកួតជុំចុងក្រោយនៅប្រទេសចិន នោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីសហព័ន្ធចំនួន១២ម៉ឺនដុល្លារអាមេរិក។
ទំព័រពីសហព័ន្ធបាល់ទាត់កម្ពុជាសរសេរបែបនេះ “៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រៀមទឹកប្រាក់ចំនួន ១៦ មុឺនដុល្លា(160,000 USD) សម្រាប់ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជាក្នុងការចេញទៅ ប្រកួត AFC Asian Cup 2023 Qualifiers Final Round នៅប្រទេសឥណ្ឌា ដែលទឹកប្រាក់ចំនួន ៤មុឺនដុល្លា (40,000 USD) ផ្ដល់សម្រាប់លើកទឹកចិត្តនិងការធ្វើដំណើរ និង១២មុឺនដុល្លាបន្ថែម (120,000 USD)ប្រសិនបើក្រុមអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយឆ្លងវគ្គជម្រុះចុងក្រោយនេះ។”
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវជម្រុះ AFC Asian Cup 2022 ប្រចាំពូល D ដែលមានឥណ្ឌាជាម្ចាស់ផ្ទះ ហើយត្រូវបើកឆាកថ្ងៃទី០៨ ខែមិថុនា ដែលត្រូវប៉ះម្ចាស់ផ្ទះឥណ្ឌា មុនបន្តជួបហុងកុង និងអាហ្វហ្គានីស្ថាន៕