Lacazette នឹងចេញពី Arsenal ដាច់ខែមិថុនា នេះ
Alexandre Lacazette នឹងចាកចេញពី Arsenal ពេលកិច្ចសន្យារបស់គេអស់សុពលភាពនៅថ្ងៃទី៣០ ខែមិថុនា។
ខ្សែប្រយុទ្ធបារាំងបានចូលរួមជាមួយក្រុមកាំភ្លើងធំពី Lyon កាលខែកក្កដា ឆ្នាំ២០១៧ ហើយឥឡូវនេះក្លិបចាស់នៅបារាំងនោះបានទាក់ទងយកគេទៅវិញដែរ។
នៅ Arsenal កីឡាករធ្លាប់ជាប់ជម្រើសជាតិបារាំងរកបាន៧១គ្រាប់ ពី២០៦ប្រកួត និងរួមចំណែកឈ្នះ FA Cup ក្នុងឆ្នាំ២០២០។
រដូវកាល២០២១/២០២២ Lacazette រកបាន៦គ្រាប់ និង assist ៨ដងពីការចូលលេង៣៦ប្រកួតឲ្យ Arsenal៕