U23 កម្ពុជានឹងពាក់អាវខ្សែដៃអាវខ្មៅពេលប៉ះសិង្ហបុរីល្ងាចនេះ
ដើម្បីជាការរំឭកដល់លោកឧកញ៉ា ឫទ្ធី សំណាង ក្រុម U23 កម្ពុជា នឹងពាក់ស្លាកដៃខ្មៅក្នុងការប្រកួតតទល់សិង្ហបុរី សម្រាប់ការប្រកួតស៊ីហ្គេម។ ការប្រកួតនេះនឹងធ្វើឡើងនៅម៉ោង៤ល្ងាច។
លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោនបានទទួលមរណភាពហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា នេះដោយរោគាពាធ។
លោកបានចូលគ្រប់គ្រងភ្នំពេញក្រោនអំឡុងឆ្នាំ២០០៨ និងដឹកនាំឈ្នះជើងឯកលីគកំពូល៥ដង និងពានសម្ដេចមួយលើក៕