ពានបាល់ទះសម្ដេចក្រឡាហោម ស ខេង ចាប់ផ្ដើមពីថ្ងៃទី០៨ មិថុនា តទៅ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ មាន២១សមាគមក្លិបមករាជធានី ខេត្តចូលរួម និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែមិថុនា ដោយដំណើរការរយៈពេល២សប្ដាហ៍ នាកីឡដ្ឋានព្រីនស៍។
ក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់គូនៅកីឡដ្ឋានព្រីនស៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា មានប្រសាសន៍ថា៖«នេះបេសកកម្មមួយរបស់យើង ដើម្បីស្វែងរកឈាមថ្មី ទៅបន្ថែមនៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា របស់យើង។ ដូចយើងដឹងហើយថាយើងត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ប៉ុន្តែក្រោយឆ្នាំ២០២៣ ក៏យើងនៅតែមានកម្មវិធីប្រកួតថែមទៀត។ ដូច្នេះយើងត្រូវការធនធានកីឡាករបន្តវេនជាបន្តបន្ទាប់»។

លោក ទែន ឡន ប្រធានអនុគណៈកម្មការបច្ចេកទេស បានបញ្ជាក់ថាយ៉ាងហោចណាស់មានក្រុមធំៗក្នុងស្រុក ប្រហែលជា៥ក្លិប នឹងមិនអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់សម្តេចក្រឡាហោម នៅឆ្នាំនេះនោះទេ ដោយសហព័ន្ធបានសម្លឹងឃើញពីសក្ដានុពលរបស់ក្លិបទាំងនោះ។ ក្លិបទាំង៥ មានដូចជា វិសាខា, ក្លិបបាល់ទះក្រសួងមហាផ្ទៃ, ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស, រដ្ឋបាលរាជធានីភ្នំពេញ និង កងពលធំអន្តរាគមន៍លេខ៣។
លោកបន្តថាតាមផែនការនៃការប្រកួតក្រោយបញ្ចប់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ហើយក្រុមទាំង៥ខាងលើនេះឈរចាំនៅក្នុងពានរង្វាន់សម្តេចតេជោ ជាស្រេច។ ចំណែកក្រុមដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៧ ក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ជាបេក្ខភាពបន្ថែម ដើម្បីចូលដណ្តើមពានរង្វាន់សម្តេចតេជោ ជាមួយក្រុមខ្លាំងទាំង៥ដែលអង្គុយចាំ។
ដោយឡែកគណៈកម្មការបានផ្តល់ឱកាសសម្រាប់កីឡាករក្លិបធំៗទាំង៥ អាចដាក់ឈុតទី២ របស់ខ្លួនក្នុងពានរង្វាន់សម្តេចក្រឡាហោម បានក៏ប៉ុន្តែកីឡាករទាំងអស់គឺត្រូវស្ថិតនៅបញ្ជីដាច់ដោយឡែកពីគ្នាជាមួយក្រុមឈុតទី១។
គួរដឹងដែរថា ក្រុមទាំង២១ត្រូវបានបែងចែកទៅជា៤ពូលផ្សេងគ្នា ដើម្បីប្រកួតជម្រុះ។ ចំណែកការប្រកួតនេះក៏នឹងធ្វើឡើងនៅទីលានបាល់ទះវិសាខា ផ្ទាល់តែម្តងផងដែរ។ ការប្រកួតនឹងរៀបចំពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ពោលគឺរាល់ថ្ងៃអាទិត្យ ដល់ថ្ងៃព្រហស្បត្តិ៍ នៅក្នុងសប្ដាហ៍នីមួយៗ។ ក្រោយប្រកួតសន្សំពិន្ទុតាមពូល ក្រុមដែលមានចំណាត់ថ្នាក់លេខ១និងលេខ២ មានឈ្មោះឡើងទៅទៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តកៅអីរកក្រុមខ្លាំងចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ តែម្តង។
ជាលទ្ធផលនៃការចាប់ពូលឃើញថាពូល A មាន ក្លិបកីឡាបាល់ទះប៉ៃលិន, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ, ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី, ក្លិបបាល់ទះអាចារ្យលាក់ (កំពង់ធំ), ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ហើយពូល B មានក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ក្លិបកីឡាបាល់ទះរិទ្ធីសែន (កំពង់ឆ្នាំង), ក្លិបកីឡាបាល់ទះលោកតាឌី ខេត្តព្រះវិហារ, ក្លិបកីឡាបាល់ទះកូននាគឧត្តរ (ឧត្តរមានជ័យ), ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ចំពោះពូល C មានក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, សមាគមកីឡាបាល់ទះខេត្តសៀមរាប, ក្លិបកីឡាបាល់ទះសេកុង (ស្ទឹងត្រែង)។ ចំណែកពូល D ត្រូវបានគេចាត់ទុកជាពូលមរណៈដោយមានក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ B, សមាគមកីឡាបាល់ទះវិសាខា B, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕