Solskjaer ប្រាប់មូលហេតុមិនដាក់ de Beek នៅជម្រើសដំបូង
ខ្សែបម្រើ Donny van de Beek បានចេញពីកៅអីបម្រុងហើយរកបានមួយគ្រាប់ពេល Manchester United ចាញ់ Crystal Palace ១-៣ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា។
លោក Ole Gunnar Solskjaer បានពន្យល់មូលហេតុមិនដាក់ de Beek នៅជម្រើសដំបូងបែបនេះ “៖ Paul Pogba ធ្វើបានល្អតាំងពីត្រឡប់មកហ្វឹកហាត់វិញ។ នេះជាការប្រកួតដំបូងសម្រាប់ Van de Beek នៅ MU ។ គេត្រូវការពេលថែមទៀត។ នេះជាហេតុផលដែល Van de Beek ស្ថិតនៅកៅអីបម្រុង។”
Van de Beek ត្រូវលោក Solskjaer ដាក់ចូលនៅនាទី៦៧ និងរកបានមួយគ្រាប់នៅនាទី៨០។
គេមើលឃើញថា ក្នុងរយៈពេល២០នាទីចុងក្រោយ Van De Beek បាននាំយកនូវចំណុចវិជ្ជមានជាច្រើននៅតំបន់កណ្ដាលរបស់បិសាចក្រហម។ កីឡាករហុល្លង់បានប្ដូរទីតាំងពីមួយទៅមួយដើម្បីរកចន្លោះពីខ្សែបម្រើទៅខ្សែប្រយុទ្ធ តាមរយៈការបញ្ជូនបាល់ខ្លីរហ័ស។ គេមិនត្រូវបានមិត្តរួមក្រុមបោះបាល់ឲ្យញឹកញាប់ទេ ទោះបីគេប្រើកាយវិការម្តងហើយម្តងទៀតដើម្បី សុំបាល់៕