សៀមរាបយូណាយធីត និងឈុនបុរី បាន៣ពិន្ទុដូចគ្នាក្នុងពាន U14 X.O SRU
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន U14 XO Siem Reap International Youth Cup 2023 នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប បានបញ្ចប់ថ្ងៃទី០១ ហើយ នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា នេះ។
ជាលទ្ធផល ក្រុមបាល់ទាត់ U14 Chonburi (ថៃ) បានយកឈ្នះក្រុម U14 Lion City Sailor (សិង្ហបុរី)៣ទល់នឹង១។
ចំណែកមួយគូទៀត ក្រុមម្ចាស់ផ្ទះ U14 សៀមរាបយូណាយធីត បានយកឈ្នះក្រុម U14 វិសាខា ៣ទល់នឹង១។
ការប្រកួតនៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា U14 Chonburi ត្រូវជួប U14 វិសាខា និងក្រុម U14 Lion City Sailor ជួប U14 សៀមរាបយូណាយធីត៕