
ក្រុមកាយសម្ព័ន្ធកម្ពុជាចេញទៅប្រកួតជើងឯកអាស៊ីនៅថៃ
អត្តពលិកកីឡាកាយសម្ព័ន្ធ និងចៅក្រមសរុប១៨នាក់ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ដើម្បីចូលរួមព្រឹត្តិការណ៍ជើងឯកអាស៊ីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅក្រុងប៉ាតាយ៉ា ប្រទេសថៃដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា ការចូលរួមព្រឹត្តិការណ៍ជើងឯកអាស៊ីជាផែនការប្រចាំឆ្នាំ។ វាពិតជាសំខាន់ដើម្បីបន្សុំាខ្លួនក្នុងព្រឹត្តិការណ៍អន្តរជាតិនានានា ក៏ដូចជាពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីឈានទៅឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។
ក្នុងចំណោម១៨នាក់នោះ មានកីឡាករ៥រូប កីឡាការិនី៨រូប គ្រូបង្វឹក១រូប ចៅក្រម២រូប និងគ្រូជំនួយ២រូបសរុបទាំងអស់ ១៨នាក់នឹងទៅប្រកួតប្រជែងមេដាយជូនកម្ពុជានៅទីក្រុង Pattaya ប្រទេសថៃ៕