
លេងសើចម៉េចបាន Jose Mourinho ត្រឡប់មកអង់គ្លេសវិញហើយនៅសប្តាហ៍នេះ!
ក្រោយពីទំនេរអត់ការងារធ្វើអង្គុយចាយលុយលេងជិតមួយខែកន្លងទៅ ពេលនេះអតីតអ្នកចាត់ការទូរទៅដែលមិនចុះសម្រុងជាមួយកីឡាករក្រុមបិសាចក្រហម Manchester United បានទទួលកិច្ចការមួយថ្មីហើយ។ ការងារនេះនិងតម្រូវអោយលោកវឹលត្រឡប់ទៅកាន់ទីក្រុង London ប្រទេសអង់គ្លេសសាជាថ្មីនៅសប្តាហ៍នេះ។
ចាត់ទុកជាការងារតំបូងរបស់លោកផងដែរគិតចាប់ពីការបញ្ចប់អាជីពជាអ្នកដឹកនាំនៅក្នុងក្លឹប Manchester United ដែលពេលនេះលោក Jose ត្រូវបានអញ្ជើញអោយមកធ្វើជាអ្នកវិភាគលើជំនួបធំប្រចាំសប្តាហ៍រវាងក្រុមខ្លាំងពីរនាទីក្រុង London គឺកាំភ្លើងធំ Arsenal ប្រកួតជាមួយតោខៀវ Chelsea។ យើងធ្លាប់តែឃើញលោកជាគ្រូបង្វឹកដែលឈរបញ្ជារក្រុមដោយភាពម៉ឺងម៉ាត់ជួនកាលលាយភាពក្រេវក្រោធឬក្រម៉ិចក្រមើមឆ្កាដៃឆ្កាជើង តែពេលនេះមកអង្គុយជាមួយពិធីករដែលធ្វើចរិតស្លូតបូតមិនដឹងថាមានការទាស់ភ្នែកឬសាកសមយ៉ាងណានុះទេ។
2ថ្ងៃបន្ទាប់ក្រោយពីបំពេញមុខងារជាអ្នកវិភាគលទ្ធផលសម្រាប់ការប្រកួតរវាង Arsenal-Chelsea រួចទៅបុរសដែលមានទឹកមុខគួរអោយទាក់ទាញរូបនេះនិងត្រូវធ្វើជាអ្នកវិភាគបន្តទៀតជាមួយកម្មវិធីរបស់ទូរទស្សន៍ BeIN SPORTSដដែលសម្រាប់ការប៉ះប្រកួតគ្នាក្នុងពានរង្វាន់ Asian Cup 2019 រវាង អរ៉ាប៊ីសាអូឌី និង កាតា វិញម្តង។