Premier League បង្ហាញកាលវិភាគប្រកួតរដូវកាលថ្មី
(BC-99)
ក្របខ័ណ្ឌ Premier League រដូវកាល ២០២០-២១ ត្រូវបានប្រកាសអំពីកាលវិភាគប្រកួតរបស់ខ្លួនហើយដោយនឹងចាប់ប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ទី១២ខែកញ្ញាខាងមុខនេះ ។
យើងសូមលើកយកនូវជំនួបសប្តាហ៍បើកឆាកក្នុងខណៈពេលដែលក្រុមហង្សក្រហម Liverpool នឹងចាប់ផ្តើមធ្វើការការពារតំណែងជើងឯកជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣០ ឆ្នាំជាមួយនឹងក្រុមលេខ១ដែលឡើងមកពីក្របខណ្ឌទី២ Leeds United ដែលនេះគឺជាការប៉ះគ្នារវាងក្រុមទាំងពីរនៅក្នុង League កំពូលចាប់តាំងពីឆ្នាំ ២០០៤ មក។
ក្លឹប Manchester ទាំងពីរនឹងមិនត្រូវបានលេងនៅចុងសប្តាហ៍តំបូងនេះទេដោយសារតែអនុលោមទៅតាមច្បាប់របស់សហព័ន្ធបាល់ទាត់អឺរ៉ុបដែលបានផ្តល់ពេលវេលាអោយក្រុមលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UCL និង UEL បានសម្រាកអោយគ្រប់គ្រាន់។ ដូចនេះជំនួបរវាង Burnley – Man Utd និង Man City – Aston Villa ដែលស្ទើរតែធ្លាក់ចេញពី Premier League កាលពីរដូវកាលមុននេះត្រូវលើកពេលប្រកួតទៅថ្ងៃក្រោយ។
តែទន្ទឹមនឹងនេះគេក្រឡេកឃើញ Arsenal នឹងធ្វើដំណើរទៅលេងនៅទឹកដី Fulham ដែលទើបតែជាប់ជម្រុះវគ្គ Play Off មកលេងនៅក្របខណ្ឌកំពូលនេះជាថ្មីស្របពេលដែលក្រុមតោខៀវ Chelsea ធ្វើដំណើរទៅប្រកួតជាមួយ Brighton រីឯក្រុមដែលដឹកនាំដោយលោក Jose Mourinho Tottenham នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Everton ។
ក្រុមលេខ២នៅក្របខណ្ឌ Championship កាលពីរដូវកាលមុន West Brom ត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលភ្ញៀវក្រុម Leicester City ដែលខកខានរកដំណែង Top 4 មិនបានកាលពីរដូវកាលមុន។ ក្នុងនោះដែរ Crystal Palace ក៏ត្រូវជួបជាមួយភ្ញៀវ Southampton រីឯ West Ham ត្រូវធ្វើជាម្ចាស់ផ្ទះចាំទទួលភ្ញៀវ Newcastle United ។ ជំនួបដាច់ដោយឡែកមួយទៀតគឺ Wolves ត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុម Sheffield United។
Premier League រដូវកាលថ្មីនេះ CBS នៅតែទទួលសិទ្ធផ្តាច់មុខក្នុងការផ្សាយទូទាំងព្រះរាជាណាចក្រកម្ពុជាដដែល ដោយមួយសប្តាហ៍លោកអ្នកអាចទស្សនាការប្រកួតចំនួន៣គូ។