Mourinho ថ្លែងបែបនេះភ្លាមក្រោយ Son ទាត់គ្រាប់ទី១០០ឲ្យ Spurs
Harry Kane និង Son Heung-min កំពុងធ្វើរឿងដ៏អស្ចារ្យសម្រាប់ Tottenham Hotspur រដូវកាលនេះ។ នេះជាការលើកឡើងពីអ្នកចាត់ការ Jose Mourinho ក្រោយដៃគូស្អិតរមួតទាំងពីររួមចំណែកឈ្នះ Leeds United ៣ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១ ដែល Son ស៊ុតមួយគ្រាប់ និងជាគ្រាប់ទី១០០របស់គេនៅ Spurs។
៣គ្រាប់របស់ Spurs កើតឡើងដោយការទាត់បាល់១១ម៉ែត្រដោយ Harry Kane, ការទាត់បញ្ចូលទីពី Son Heung-min និងការតែតបញ្ចូលទីពីខ្សែការពារ Toby Alderweireld។ នេះក៏ជាគ្រាប់ទី១០របស់ Kane និងគ្រាប់ទី១២របស់ Son នៅរដូវកាល២០២០/២០២១។
អ្នកទាំងពីរបានរួមចំណែកបង្កើតគ្រាប់បាល់លើកទី១៣ហើយសម្រាប់ Spurs នៅរដូវកាលនេះ ដែលស្មើកំណត់ត្រា Alan Shearer និង Chris Sutton ធ្វើបានពេញមួយរដូវកាល១៩៩៤/១៩៩៥។
លោក Mourinho សង្កត់ធ្ងន់ថា មានកីឡាករល្អយ៉ាងច្រើននៅ Premier League តែអ្នកទាំងពីរពិតជាកំពុងធ្វើរឿងយ៉ាងអស្ចារ្យ។
គួរដឹងដែររថា Son Heung-min បានចូលរួមជាមួយ Tottenham Hotspur ពី Bayer Leverkusen កាលដើមរដូវកាល២០១៥/២០១៦៕