
Arteta ថា Arsenal កំពុងតែស្រេកឃ្លាន ក្រោយផ្ដួល Crystalបើកឆាករដូវកាលថ្មី
លោក Mikel Arteta អ្នកចាត់ការ Arsenal និយាយថា ក្រុមខ្លួនមើលទៅកំពុងតែស្រេកឃ្លាន ក្រោយឈ្នះម្ចាស់ផ្ទះ Crystal Palace ក្នុងថ្ងៃបើកឆាកក្របខណ្ឌ Premier League រដូវកាល២០២២/២០២៣ ដោយលទ្ធផល០ទល់នឹង២ នៅថ្ងៃសុក្រ ទី០៥ ខែសីហា។
ក្រុមកាំភ្លើងធំបានបន្តភាពខ្លាំងតាំងពីការប្រកួត pre-season មកដល់ថ្ងៃបើកឆាកនេះ។ Gabriel Martinelli បានតែតបញ្ចូលទីនាំមុខក្នុងនាទីទី២០ ពីការ assist ដោយមិត្តរួមក្រុមថ្មី Oleksandr Zinchenko។
គ្រាប់ទី២កើតឡើងក្នុងនាទី៨៥ពេល Bukayo Saka កាត់បាល់ទៅបុកក្បាលខ្សែការពារ Marc Guehi របស់ Crystal Palace។
“ខ្ញុំមានអារម្មណ៍បែបនេះតាំងពីប៉ុន្មានសប្ដាហ៍ដំបូងម្ល៉េះ។ ពួកយើងត្រៀមរួចរាល់ហើយ។ យើងមើលទៅពិតជាស្រេកឃ្លានណាស់ ពួកយើងចង់ឈ្នះ។ យើងមកទីនេះលេងរបៀបដែលយើងចង់លេង។ យើងគ្រប់គ្រងបានច្រើន។ យើងបានសម្រួចតាំងពីចាប់ផ្ដើមម្ល៉េះ។ យើងដោះស្រាយសម្ពាធយ៉ាងស្ងៀមស្ងាត់។” នេះជាការថ្លែងរបស់លោក Mikel Arteta។
ដូច្នេះ Arsenal ឈរកំពូលតារាងបណ្ដោះអាសន្ន ហើយការប្រកួតបន្តបន្ទាប់នឹងធ្វើឡើងនៅថ្ងៃសៅរ៍ និងអាទិត្យនេះ៕