ប្រធានក្រុម Chelsea Cesar Azpilicueta បន្តកុងត្រាថ្មីដល់ឆ្នាំ ២០២៤
ខ្សែការពារស្តាំសញ្ជាតិអេស្ប៉ាញ Cesar Azpilicueta បានបន្តកុងត្រាថ្មីជាមួយក្លឹបតាខៀវ Chelsea រយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ឆ្នាំ២០២៤ ខណៈកិច្ចសន្យាចាស់របស់គេនឹងផុតនៅដំណាច់ឆ្នាំនេះ។
កីឡាករវ័យ ៣២ឆ្នាំ បានចាកចេញពីក្លឹបបារាំង Marseille មកកាន់ទឹកដី Stamford Bridge នៅឆ្នាំ ២០១២ ដោយបង្ហាញខ្លួនចំនួន ៤៧៦ប្រកួត និងស៊ុតបញ្ចូលទី ១៧គ្រាប់។ រូបគេគឺជាកីឡាករ ១រូបក្នុងចំណោម៦រូបផ្សេងទៀត ដែលបានឈ្នះគ្រប់ ពានរង្វាន់ឲ្យ Chelsea ដូចជាពានPremier League, FA Cup, League Cup, Champions League, Super Cup និង FIFA Club World Cup។
ក្នុងការបន្តកុងត្រាថ្មីនេះ Cesar Azpilicueta បានឲ្យដឹងថា “ខ្ញុំពេញចិត្តចំពោះគម្រោងថ្មី ដែលពួកយើងមាន។ ខ្ញុំពិតជាមានមោទនាភាពក្នុងជាប្រធានក្រុម Chelsea ហើយសង្ឃឹមថា យើងនឹងអាចចែករំលែករឿងរ៉ាវល្អៗជាមួយគ្នា សម្រាប់រដូវកាលថ្មីនេះ។”
អត្ថបទ ៖ F11