ម្ចាស់ជើងឯកឆ្នាំ២០១៧ពានរង្វាន់ EUROPA Manchester United ចាប់ឆ្នោតប៉ះជាមួយក្រុម Brugge នៅវគ្គ៣២ក្រុមចុងក្រោយ
(BC-99)
ការប្រកួតបាល់ទាត់ពានរង្វាន់លំដាប់ទីពីររបស់អឺរ៉ុប UEFA EUROPA League នឹងឈានដល់វគ្គជម្រុះ៣២ក្រុមចុងក្រោយជើងទី១ហើយនៅទី២០ខែកុម្ភៈ និងជើងទី២ធ្វើឡើងនាថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។
ក្រុមជើងឯកមួយរដូវកាលនៅឆ្នាំ២០១៧ Manchester United នឹងត្រូវធ្វើជាភ្ញៀវដើម្បីប៉ះប្រកួតជាមួយក្រុម Club Brugge របស់បែលហ្ស៊ិកដែលទើបតែធ្លាក់ចេញពីក្របខណ្ឌ UCL កន្លងទៅថ្មីៗនេះ។ Inter Milan បានត្រឡប់មករួមក្របខណ្ឌនេះវិញម្តងទៀតក្រោយពីធ្លាក់ចេញពី UCL មកដែរដោយត្រូវប៉ះប្រកួតជាមួយក្រុម Ludogorets។ រីឯ Ajax Amsterdam ដែលបានអុកឡុកក្របខណ្ឌ UCL កាលពីរដូវកាលមុន ពេលនេះក៏ត្រូវបានកាត់មកចូលជាមួយ UEL ដែរដោយបានប៉ះជាមួយនិងក្រុមមកពីអេស្ប៉ាញ Getafe។
ក្រុមដែលកំពុងតែមានការចាប់អារម្មណ៍ពីសំណាក់ប្រិយ៍មិត្តបាល់ទាត់ទូទាំងពិភពលោកកាំភ្លើងធំ Arsenal បានប៉ះឆ្នោតប៉ះចំជើងខ្លាំងមកពីក្រិច Olympiacos ដែលជើងទីមួយនេះនឹងត្រូវធ្វើឡើងនាទីក្រុងអាថែន។ ក្រុមនៅចក្រភពអង់គ្លេសមួយទៀតដែរគឺ Wolverhampton Wanderer ក៏នឹងត្រូវប្រកួតជាមួយក្រុមរងជើងឯក២សម័យ Esanyol ដើម្បីប្រជែងរកក្រុមឈ្នះឡើងទៅវគ្គ១៦ក្រុមជាបន្តផងដែរ។
ខាងក្រោមនេះគឺជាជំនួបប្រកួតរបស់ក្រុមទាំងឡាយនៅក្នុងក្របខណ្ឌ UEFA EUROPA League វគ្គ៣២ក្រុមចុងក្រោយនេះ៖
- Apoel vs Basel
- AZ Alkmaar vs LASK
- Bayer Leverkusen vs Porto
- Brugge vs Manchester United
- Cluj vs Sevilla
- Copenhagen vs Celtic
- Eintracht Frankfurt vs RB Salzburg
- Getafe vs Ajax
- Ludogorets vs Internazionale
- Olympiakos vs Arsenal
- Rangers vs Braga
- Roma vs Gent
- Shakhtar Donetsk vs Benfica
- Sporting vs Istanbul Basaksehir
- Wolfsburg vs Malmö
- Wolves vs Espanyol