ពាន World Cup នឹងមកដល់កម្ពុជានៅថ្ងៃទី១៥ ខែមិថុនា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសថា ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup Trophy) នឹងមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ខាងមុខ។
ពានរង្វាន់នេះនឹងត្រូវដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់វិមានសន្តិភាពដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្ដល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ចាំទទួល។
បន្ទាប់មកចាប់ពីម៉ោង០១រសៀលដល់ម៉ោង១០យប់នឹងមានការដាក់ឲ្យមហាជនបានថតរូបនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នេះជាផ្នែកមួយនៃ World Cup Trophy Tour ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក មុនព្រឹត្តិការណ៍ World Cup ចូលមកដល់ចុងឆ្នាំ២០២២នេះនៅប្រទេសកាតារ៕