
Jurgen Klopp ឈ្នះពានរង្វាន់អ្នកចាត់ការល្អបំផុតប្រចាំឆ្នាំទាំង Premier League និង LMA awards
លោក Jurgen Klopp បានឈ្នះពានរង្វាន់អ្នកចាត់ការទូទៅល្អបំផុតប្រចាំឆ្នាំរបស់ LMA Awards សម្រាប់រដូវកាល ២០២១-២២។ Klopp ក៏ជាប់ជាអ្នកចាត់ការល្អបំផុតនៅ Premier League ដែរ បើទោះមិនបានជួយ Liverpool ឈ្នះពាន Premier League ក្តី។
ជាការពិត ទោះខកខានមិនបានជួយក្រុមលើកពានលីគកំពូលអង់គ្លេសរដូវកាលនេះ ប៉ុន្តែលោក Klopp បានដឹកនាំក្រុមលើកពាន EFL Cup និង FA Cup រួចទៅហើយ និងថែមទាំងឡើងទៅដណ្តើមពាន Champions League នៅវគ្គផ្តាច់ព្រ័ត្រជាមួយ Real Madrid ផង។ ការដឹកនាំដ៏លេចធ្លោនេះធ្វើអោយបុរសសញ្ជាតិអាល្លឺម៉ង់វ័យ៥៤ឆ្នាំ ជាប់ការបោះឆ្នោតជាអ្នកចាត់ការល្អបំផុត ពីសមាជិកអ្នកចាត់ការទូទៅរបស់សមាគមន៍ LMA ប្រចាំឆ្នាំ២០២២ និងជាលើកទី២បន្ទាប់ពីលោកបានឈ្នះពាននេះលើកដំបូងនៅរដូវកាល២០១៩-២០។
លោក Alex Ferguson អតីតអ្នកចាត់ការឆ្នើម Manchester United និងជាអ្នកទទួលបានពាននេះច្រើនជាងគេ ជាអ្នកផ្តល់ពាន LMA ដល់លោក Klopp ផ្ទាល់ដៃ។ ក្រោយឡើងទៅដឹកនាំក្រុមLiverpool ចំនួន៧រដូវកាល Klopp បានជួយLiverpool ឈ្នះពានរង្វាន់ធំៗដូចជា UEFA Champions League កាលពីរដូវកាល ២០១៨-១៩ និងលើកពាន Premier League រដូវកាល២០១៩-២០។
The Nightmare