Jose Mourinho៖ Serie A ជាលីគដ៏ល្បីជាងគេនាពេលបច្ចុប្បន្ននេះដោយសារតែ Cristiano Ronaldo
គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថា ក្របខ័ណ្ឌ Italia Serie A ជាលីគល្បីជាងគេនាពេលបច្ចុប្បន្ននេះក្រោយពីខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់មកកាន់ក្រុមសេះបង្កង់ Juventus។
អ្នកចាត់ការរហស្សនាម The Special One បានថ្លែងប្រាប់សារព័ត៌មាន Tele Radio Stereo ថា៖ “ឥឡូវ ពួកយើងមើលឃើញបាល់ទាត់ជាបីជ្រុងធំៗ។ អ្នកទាំងអស់គ្នានឹងចាប់អារម្មណ៍បាល់អ៊ីតាលីដោយសារ Ronaldo បាល់អេស្ប៉ាញដោយសារ Lionel Messi និងបាល់អង់គ្លេស ដោយសារ Premier League”។
“Serie A គឺជាលីគដែលសំខាន់បំផុតនៅក្នុងពិភពលោកនាពេលនេះ ព្រោះអ្វីៗអាចកើតឡើងគ្រប់ពេលនៅក្នុងវិស័យបាល់ទាត់” នេះបើតាមការបន្ថែមរបស់ បុរសជនជាតិព័រទុយហ្គាល់។
គួរបញ្ជាក់ថា ក្រុមសេះបង្កង់ Juventus បានធ្វើពិធីបង្ហាញខ្លួនខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាសមាជិកថ្មីរបស់ពួកគេជាផ្លូវការកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ នាកីឡដ្ឋាន Allianz បន្ទាប់ពីបានបំពេញការផ្ទេរយកខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូ។