បែកធ្លាយ ឯកសណ្ឋានរដូវកាលថ្មីរបស់ Manchester United ផលិតនៅប្រទេសកម្ពុជា
ក្រុមបិសាចក្រហម Mancherster United បានបញ្ចេញឯកសណ្ឋានក្នុងដីសម្រាប់ប្រកួតក្នុងរដូវកាល២០១៨-១៩ កាលពីម្សិលមិញ ដែលក្រុមហ៊ុនផ្គត់ផ្គង់ Adidas ដដែល។
ឯកសណ្ឋានដែលផលិតចេញពីប្រទេសកម្ពុជាបានធ្វើការដាក់លក់នៅក្នុងហាងរបស់ Manchester United និង Adidas ផងដែរសម្រាប់ប្រិយមិត្ត។ ឯកសណ្ឋានក្នុងផ្ទះថ្មីនេះត្រូវបាននិយាយថារចនាឡើងដោយបុគ្គលិករាជាយស្ម័យានដែលបានបង្កើតក្លិបឡើង ខណៈខោហាក់ត្រូវបានប្ដូរពីពណ៌សទៅខ្មៅ។
ដោយឡែកក្រុមជើងឯក Premier League ២០សម័យនឹងពាក់អាវថ្មីដើម្បីធ្វើការប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីនៅទឹកដីសហរដ្ឋអាមេរិក ចុងសប្ដាហ៍នេះ។
គួររំលឹកផងដែរថា ឯកសណ្ឋានរបស់ក្រុមអធិរាជស Real Madrid ផលិតចេញពីប្រទេសកម្ពុជាផងដែរ ហើយឯកសណ្ឋានសម្រាប់ធ្វើដំណើររបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ក៏មានប្រភពផលិតចេញពីព្រះរាជាណាចក្រកម្ពុជាដូចគ្នា។