
FFC ចេញលិខិតព្រមានគ្រូបង្វឹកវិសាខា បន្ទាប់ពីធ្វើកាយវិការមិនសមរម្យកំឡុងប្រកួតជាមួយ ភ្នំពេញក្រោន

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាស អំពីការប្រមានទៅដល់លោក Colum Curtis ដែលជាគ្រូបង្គោលក្លិបបាល់ទាត់ វិសាខា បន្ទាប់ពីបានបង្ហាញកាយវិការមិនសមរម្យនៅក្នុងកំឡុងការប្រកួតជាមួយ ភ្នំពេញក្រោន នាជំនួបសប្តាហ៍ទី៦ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ កាលពីថ្ងៃទី០៥ ខែកក្កដា កន្លងទៅ។
ការពិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅលើគ្រូវិសាខានេះ គឺគ្រាន់តែមិនឱ្យមានកាយវិការបែបនេះម្តងទៀត ពោលគឺ បោកដបទឹកសុទ្ធ និងបានបោកក្តារខៀននៅតំបន់បច្ចេកទេស។ គួររំលឹកផងដែរ ថាកាលពីការប្រកួតនោះ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ជាមួយ វិសាខា បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២ ទល់ ២ នាកីឡដ្ឋានស្មាត អរ អេស អុិន៕

