មុនប៉ះ Sevilla យប់នេះនៅ UEFA Super Cup គ្រូ Bayern ថាដឹងតែឈ្នះពានហើយ
Bayern Munich នឹង ត្រូវ ប្រកួត ជាមួយ Sevilla ក្នុង ការ ដណ្ដើម យក ពាន រង្វាន់ UEFA Super Cup នៅ ម៉ោង ២ រំលង អាធ្រាត្រ នេះ។
មុនការប្រកួតចូលមកដល់លោក Hansi Flick គ្រូបង្វឹក Bayern Munich និយាយថា សមាជិកទាំងអស់មាន គោលដៅ តែ មួយ គត់ គឺ ប្រឹង ឱ្យ អស់ សមត្ថភាព និង យក ឈ្នះ ការប្រកួត ។
គួរឱ្យដឹងថា ប្រកួត នៅ រាត្រី នេះ លេង នៅ កីឡដ្ឋាន Budapest’s Puskas Arena ក្នុង ប្រទេស ហុងគ្រី ដែលជា ការ ប្រកួត រវាង ក្រុម ជើង ឯក ពានរង្វាន់ UEFA Champions League ប៉ះ ជាមួយ ក្រុម ជើង ឯក Europa League ដោយ នឹងអនុញ្ញាតឱ្យ អ្នក គាំទ្រ ចូល ទស្សនា ចំនួន ២ ម៉ឺន នាក់ផង ដែរ។