
Parker សរសើរកីឡាករវ័យក្មេងរបស់ខ្លួន២រូបដែលរួមចំណែកជួយអោយ Fulham ឈ្នះការប្រកួត
(BC-99)
លោក Scott Parker គ្រូបង្វឹករបស់ក្រុម Fulham បានបង្ហាញក្តីរីករាយរបស់ខ្លួនចំពោះកីឡាករវ័យក្មេងរបស់លោកដែលបានប្រកួតឈ្នះលើក្រុម Sheffield Wednesday ក្នុងកម្មវិធីពានរង្វាន់ Carabao Cup ។
ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ អ្នកការរូបនេះកបានសម្តែងការកោតសរសើររបស់ខ្លួនដល់កីឡាករវ័យក្មេងពីររូបដែលមាន Tyrese Francois និង Fabio Carvalho ដោយលោកបានចាប់អារម្មណ៍ថាពួកគេលេងបានយ៉ាងល្អនៅក្នុងការប្រកួតមួយនេះ។ អ្នកទាំងពីរធ្លាប់តែជាកីឡាករបម្រុង តែសម្រាប់ការប្រកួតកាលពីពេលកន្លងទៅនេះវិញលោក Paker បានដាក់ពួកគេជាជម្រើសដំបូងរបស់ក្រុមតែម្តង។

កីឡាករ Tyrese Francois
ក្រោយពីឈ្នះ ២-០ រួចបានឡើងវគ្គជាបន្តទៀតក្នុងកម្មវិធីនេះលោក Paker បាននិយាយថា “ខ្ញុំគិតថាពួកគេពូកែណាស់។ ពួកគេពិតជាធ្វើបានយ៉ាងល្អ។ ពួកគេបានហ្វឹកហាត់យ៉ាងទៀងទាត់ជាមួយយើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខ្ញុំគិតថាពួកគេមានភាពវិជ្ជមានក្នុងការបង្កើតឱកាសមួយចំនួនផងដែរដូច្នេះខ្ញុំពិតជារីករាយចំពោះក្មេងប្រុសទាំងនោះជាខ្លាំង”។

កីឡាករ Fabio Carvalho
គួរបញ្ជាក់ដែរថាក្រុមរបស់លោក Paker ដែលទើបឡើងមកពីក្របខណ្ឌក្រោមបានបើកការប្រកួតសប្តាហ៍ថ្មីនៅក្របខណ្ឌកំពូលនេះដោយមិនទាន់ទទួលបានជ័យជម្នះម្តងនៅឡើយទេពោលគឺបានចាញ់ Arsenal ៣-០ នៅសប្តាហ៍ទី១ និងបានចាញ់ Leeds United ៤-៣ នៅសប្តាហ៍ទី២។ រីឯចុងសប្តាហ៍នេះវិញពួកគេនឹងត្រូវប្រកួតជាមួយ Aston Villa នៅ Craven Cottage ។