Man Utd ត្រៀមលុយផ្តាច់កិច្ចសន្យាអោយ Alexis Sanchez
(BC-99)
យោងតាមសារព័ត៌មាន Metro Sport បានឱ្យដឹងថាក្រុម Manchester United បានត្រៀមខ្លួនរួចរាល់ក្នុងការចំណាយប្រាក់13លានផោនអោយ Alexis Sanchez ដើម្បីជាការសម្រួលអោយរូបគេបានចាកចេញពីក្លិបនៅរដូវក្តៅនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Sanchez បានទទួលរងនូវសុបិនអាក្រក់មួយនៅឯទឹកដី Old Trafford ចាប់តាំងពីការចុះហត្ថលេខាពីក្រុម Arsenal នៅខែមករាឆ្នាំ 2018 ។ កីឡាករអន្តរជាតិឈីលីរូបនេះបានក្លាយជាកីឡាករសំខាន់និងមានឥទ្ធិពលម្នាក់របស់ក្រុមកាំភ្លើងធំ Arsenal ប៉ុន្តែឥទ្ធិពលបែបនេះក៏បានធ្លាក់ចុះក្រោមការដឹកនាំរបស់លោក Jose Mourinho និងឥឡូវនេះក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ។ ក្រុម Manchester United បានត្រៀមខ្លួនបង់លុយផ្តាច់កុងត្រាអោយកីឡាករឈីលីរូបនេះ ហើយវាក៏ជាការកាត់ចំណាយមួយរបស់ក្លិបបានផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ប្រាក់ឈ្នួលដែលបានផ្តល់អោយកីឡាករ 30 ឆ្នាំវាគឺជាការចំណាយដ៏ធំមួយរបស់បិសាចក្រហមហើយវាក៏ជាការរារាំងមួយសម្រាប់ក្លិបក្នុងការចំណាយថវិការយកទៅអភិវឌ្ឍន៍លើកីឡាករផ្សេងទៀតឬចក្ខុវិស័យរបស់ក្លិបមួយនេះដែរ។