លោក Massimiliano Allegri បាននិយាយថា Cristiano Ronaldo គ្មានបំណងចង់ផ្លាស់ប្តូរពីចេញ Juventus
អ្នកចាត់ការរបស់ក្រុមសេះបង្កង់ Juventus លោក Massimiliano Allegri បាននិយាយថា Cristiano Ronaldo គ្មានបំណងចង់ផ្លាស់ប្តូរពីចេញ Juventus នៅរដូវក្តៅនេះទេ។
Ronaldo ដែលមានអាយុ ៣៦ ឆ្នាំ ក៏ទើបតែបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីពេលថ្មីៗនេះថា ពាក្យចចាមអារាមអំពីការចាកចេញរបស់គេគឺជាការមិនគោរពដល់រូបគេ ក្នុងនាមជាកីឡាករម្នាក់ ។
នៅក្នុងបទសម្ភាសន៍មុនការប្រកួតលោក Allegri ក៏បាននិយាយថាប្រធានក្រុមព័រទុយហ្កាល់កំពុងស្នាក់នៅជាមួយពួកយើង។ លោកបាននិយាយបន្ថែមទៀតថា Ronaldo មិនដែលបង្ហាញពីបំណងចង់ចាកចេញពីពួកយើងទេ គាត់បានប្រាប់ខ្ញុំថាគាត់ស្នាក់ទីនេះ ដូច្នេះយើងអាចយល់ថា ពាក្យចចាមរ៉ាមទាំងនោះមិនមែនជាការពិតនោះទេ៕