កីឡាការិនីបីយ៉ាម្នាក់វ័យ៤១ឆ្នាំហើយ តែសម្រស់មិនចាញ់ក្មេងអាយុ២០ឆ្នាំ
មានសាច់សខ្ចី និងមុខយ៉ាងស្រស់ស្អាត កីឡាការិនីប៊ីយ៉ា He Xinru មានវ័យ៤១ឆ្នាំទៅហើយ តែបើនិយាយពីសម្រស់វិញមិនចាញ់ក្មេងអាយុ២០ឆ្នាំជាងទេ។
នាងត្រូវបានគេចាត់ទុកថាជា ព្រះនាងប៊ីយ៉ាលំដាប់ទី២ បន្ទាប់ពីនាង Pan Xiaotong ។ កីឡាការិនីវ័យ ៤១ ឆ្នាំរូបនេះបានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនរាល់ពេលដែលនាងបង្ហាញខ្លួន ដោយសារតែរូបសម្រស់ស្រស់ស្អាត និងចរិតឆើតឆាយ។
ក្នុងឆ្នាំ ២០១០ កីឡាករតៃវ៉ាន់ខាងលើបានចូលរួមការប្រកួតពិភពលោកនៅប្រទេសចិនជាលើកដំបូង។ នាងបានជ្រុះត្រឹមវគ្គជម្រុះដោយសារតែសមត្ថភាពរបស់នាងមានកម្រិត។ នៅខែកញ្ញាឆ្នាំ ២០១២ Xinru បានកើនសមត្ថភាពជាងមុន។
រាល់ពេលដែលបានបង្ហាញខ្លួន នាងតែងតែទទួលបានការអបអរសាទរពីអ្នកគាំទ្រ។ ទោះយ៉ាងណា កីឡាការិនីរូបនេះបាននិយាយថា “ប្រសិនបើជំនាញរបស់នាងល្អដូចរូបសម្រស់មិនដឹងជាសប្បាយចិត្តយ៉ាងណាទេ។”
នៅក្នុងការប្រកួតនីមួយៗ នាងតែងតែបង្ហាញការផ្តោតអារម្មណ៍ខ្ពស់។ ទោះយ៉ាងណា នៅខាងក្រៅ នាងរីករាយ និងមានភាពរួសរាយរាក់ទាក់។
ក្រៅពីចំណង់ចំណូលចិត្តក្នុងការលេងប៊ីយ៉ា He Xinru ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខមាត់ខ្លួនឯង។ នាងធ្លាប់បាននិយាយថា នៅតៃវ៉ាន់ មាននារីដែលមានសមត្ថភាពច្រើន ប៉ុន្តែរបៀបស្លៀកពាក់របស់ពួកគេគឺមានលក្ខណៈជាបុរសណាស់។ នាងមានបំណងឲ្យមានការផ្លាស់ប្តូរ ដូច្នេះកីឡាការិនីអាចចូលរួមដោយស្លៀកសំពត់ជំនួសខោខ្មៅ។
យោងតាមគេហទំព័រ QQSports បានឲ្យដឹងថា នាងមានក្ដីសុបិនក្លាយជាកីឡាការិនីដ៏ជោគជ័យមួយរូប ខណៈគ្រួសារក៏មិនបានហាមឃាត់ដែរ។ អំឡុងចូលរួមចូលរួមកម្មវិធី China Open លើកដំបូង នាងត្រូវរៀបចំផែនការចំណាយរបស់នាងយ៉ាងប្រុងប្រយ័ត្ន ដោយមិនហ៊ានគេងនៅសណ្ឋាគារក្បែរកន្លែងហាត់ប្រាណនោះទេ តែបានជ្រើសរើសសណ្ឋាគារដែលមានតម្លៃធូរថ្លៃ ហើយបានអញ្ជើញមិត្តរួមការងារពីរបីនាក់ស្នាក់នៅជាមួយដើម្បីជួយចេញថ្លៃគ្នា។
ស្ថិតក្នុងវ័យ៤១ឆ្នាំ នាងនៅតែនៅលីវដដែលទោះបីជាមានមនុស្សជាច្រើនបានព្យាយាមឆក់យកបេះដូងនាងក៏ដោយ។ Xinru បានបដិសេធមិនរៀបការជាមួយបុរសអ្នកមានទេព្រោះនាងចង់មានជីវិតគ្រួសារជាមួយមនុស្សសាមញ្ញ៕