៥ក្រុមទៀតហើយឡើងវគ្គ Knock Out នៅ UCL ខណៈ Inter មានមុខជាថ្មីក្រោយខាន១០ឆ្នាំ
Inter Milan, Manchester City, Paris Saint Germain, Real Madrid និង Sporting Lisbon ជាក្រុមចំនួន៥ទៀតដែលទទួលបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយរួចរាល់។
Real Madrid កំពុងឈរលេខ១ពូល D ជាបណ្ដោះអាសន្នដោយមាន១២ពិន្ទុពីការប្រកួត៥លើក លើក្រុមលេខ២ Inter Milan។
ក្នុងការប្រកួតយប់មិញ Real Madrid ឈ្នះ FC Sheriff របស់ម៉ុលដូវ៉ា ដោយលទ្ធផល០ទល់នឹង៣ និង Inter Milan បានយកឈ្នះ Shakhtar Donetsk ដោយលទ្ធផល២ទល់នឹង០។
ក្នុងពូល A វិញ Manchester City ទទួលបានកៅអីកំពូលតារាងរួចជាស្រេច បន្ទាប់ពីយកឈ្នះ Paris Saint Germain ២ទល់នឹង១។ ក្រុមមេឃខៀវ មាន១២ពិន្ទុពីការប្រកួត៥លើក។ ចំណែក PSG មាន៨ពិន្ទុ។
Sporting Lisbon ទទួលបានចំណាត់ថ្នាក់លេខ២ក្នុងពូល C ដោយមាន៩ពិន្ទុពីការប្រកួត៥លើក។ ក្រុមជើងឯកលីគកំពូលព័រទុយហ្គាល់បានយកឈ្នះ Borussia Dortmund ៣ទល់នឹង១។ ក្នុងពូល C នេះ Ajax Amsterdam ឈរកំពូលតារាង មាន១៥ពិន្ទុពេញពីការប្រកួត៥លើក។
សម្រាប់ក្រុមដែលបញ្ជាក់ពីការមានកៅអីនៅ Europa League គិតត្រឹមពេលនេះ គឺ Borussia Dortmund, Sheriff Tiraspol និង Zenit Saint Petersburg។
ខាងក្រោមជាក្រុមដែលទទួលបានកៅអីទៅវគ្គ១៦ក្រុម UEFA Champions League គិតត្រឹម៥ប្រកួតក្នុងពូល ៖