រឿងពិសេសគួរដឹងក្រោយ Braithwaite ដើរតួសំខាន់ក្នុងជ័យជម្នះរបស់ Barca ដែលគ្មាន Messi
Barcelona បានចាប់ផ្ដើមការប្រកួតផ្លូវការជាលើកដំបូងដោយគ្មាន Lionel Messi និងទទួលបានជ័យជម្នះលើ Real Sociedad ៤ទល់នឹង២ សប្ដាហ៍បើកឆាក La Liga 2021/2022។
Gerard Pique បានតែតបញ្ចូលទីពីការលើកបាល់ហ្វ្រីឃីកដោយ Memphis Depay ក្នុងនាទី១៩។
Martin Braithwaite បានទាត់បញ្ចូលទីបង្កើនការនាំមុខក្នុងនាទី៤៥+២ និងនាទី២៩ មុន Julen Lobete និង Mikel Oyarzabal រកបានម្នាក់មួយគ្រាប់ឲ្យ Sociedad តាមពីក្រោម៣ទល់នឹង២។
យ៉ាងណា Braithwaite បានបញ្ជូនឲ្យ Sergi Roberto បន្ថែមគ្រាប់ទី៤ក្នុងនាទី៩០+១។
Braithwaite ក្លាយជាកីឡាករដាណឺម៉ាកទី១ដែលទាត់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត នៅសតវត្សរ៍ទី២១ នេះ។ ភាពលេចធ្លោនេះធ្វើឲ្យគេត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត៕