ផ្លូវការ! ខ្សែប្រយុទ្ធ Neymar បន្តអវត្តមានក្នុងជំនួបរវាង PSG ទល់នឹង Barcelona ក្នុងជើងទី២
កាលពីម្សិលមិញ Paris Saint-Germain បានចេញសេចក្តីប្រកាសថា ខ្សែប្រយុទ្ធ Neymar ត្រូវអវត្តមានក្នុងការប្រកួតជើងទី២ទល់នឹង FC Barcelona នៅពានរង្វាន់ UEFA Champions League។
កីឡាករសញ្ជាតិប្រេស៊ីលបានរងរបួស ហើយត្រូវប្ដូរចេញក្នុងការប្រកួតក្របខណ្ឌកំពូលបារាំង កាលថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ក្រោយប៉ះទង្គិចជាមួយ Thiago Mendes របស់ Lyon ដោយរូបគេបានអវត្តមានក្នុងការប្រកួតជើងទី១រួចមកហើយ។
គួរឱ្យដឹងថា Paris Saint Germain បានយកឈ្នះ FC Barcelona ៤ទល់នឹង១ ក្នុងការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុម ខណៈការជួបគ្នាជើងទីពីរនៅនឹងធ្វើឡើងនៅកីឡដ្ឋាន Parc de Prince នៅថ្ងៃទី១០ ខែមីនា។